Thursday, November 20, 2014


ហិតោបទេស នេះប្រែថា ប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំជនានុជនឲ្យ​បាន​ប្រយោជន៍នៅនា​លោកិយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅ​សីលធម៌​ដល់ជនានុទាំង​ឡាយ ​ពុំនោះសោតនឹង​ហៅថា ធម៌បំពេញមនុស្សភាពក៍សឹងបាន ជា​គម្ពីរ​ចាស់បុរាណ មានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែស្ទើរគ្រប់​ភាសា​ក្នុង​សកលលោក ទោះជាអាស៊ី ឬអឺរ៉ុប គេទុកជាលោកនីតិ ឬគតិលោកមួយ​ដ៏​សំខាន់ ។
ហិតោបទេស ជាភាសាសំស្រ្កឹតនេះមានលម្អ ៤ ប្រការគឺ ១.សេចក្តីជ្រាលជ្រៅទន់ផ្អែម, ២. ប្រើពាក្យពេចន៍លែបខាយល្អស្រស់, ៣. ជើងកាព្យណែងណង, ៤. រឿងរ៉ាវទាក់ទងគ្នាដឹកដូច​រឿង១០០១​យប់​។

1 យោបល់: