ហិតោបទេស នេះប្រែថា ប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំជនានុជនឲ្យបានប្រយោជន៍នៅនាលោកិយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅសីលធម៌ដល់ជនានុទាំងឡាយ ពុំនោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៍សឹងបាន ជាគម្ពីរចាស់បុរាណ មានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែស្ទើរគ្រប់ភាសាក្នុងសកលលោក ទោះជាអាស៊ី ឬអឺរ៉ុប គេទុកជាលោកនីតិ ឬគតិលោកមួយដ៏សំខាន់ ។
ហិតោបទេស ជាភាសាសំស្រ្កឹតនេះមានលម្អ ៤ ប្រការគឺ ១.សេចក្តីជ្រាលជ្រៅទន់ផ្អែម, ២. ប្រើពាក្យពេចន៍លែបខាយល្អស្រស់, ៣. ជើងកាព្យណែងណង, ៤. រឿងរ៉ាវទាក់ទងគ្នាដឹកដូចរឿង១០០១យប់។
0 យោបល់:
Post a Comment