Wednesday, December 9, 2015


ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ តែង​តែ​ចង់​បាន​នូវ​ផល​ប្រយោជន៍​ខ្លួន​ឯង​ក្នុង​ការ​ដែល​ខំប្រឹង​ប្រែងធ្វើ​នូវ​ការងារ​ទាំង​អស់​នោះ មិន​ថា​តិច​ឬ​ក៏​ច្រើន​ឡើយ ឲ្យ​តែ​ផល​ប្រយោជន៍​ដែល​ខ្លួន​បាន​ធ្វើ។

ចំណែក​ក្នុង​ផល​ប្រយោជន៍ ដែល​ខ្លួន​ប្រព្រឹត្ត​ទៀត​សោត វា​មាន​ផល​ ២ យ៉ាង គឺ​ផល​ល្អ និង​ផល​អាក្រក់ ទាំង​នេះ​ហើយ​ដែល​កូន​ត្រូវ​សិក្សា​អំពី​សេចក្ដី​ល្អ​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ មួយ​ទៀត​មាន​មនុស្ស​មិន​តិច​នាក់​ទេ​កូន ដែល​ស្វែង​រក​នូវ​មង្គល​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​នោះ​ចេះ​តែ​ដើរ​រក​គ្រប់​ទី​កន្លែង រហូត​មាន​មនុស្ស​មួយ​ចំនួនទៀត ដោយ​អំណាច​ចង់​តែ​បាន​នូវ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ត្រូវ​ចាញ់​បោក​គេ​ក៏​មាន​ដែរ។

តែ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ គឺ​មិន​ចាំ​បាច់​រក​នៅ​ទី​ណា​នោះ​ទេ វា​ស្ថិត​នៅ​តែ​ជា​មួយ​ខ្លួន​យើង​ហ្នឹង​ឯង​ណា​កូន ម៉ែ​មាន​រឿង​មួយ​ទៀត​ឲ្យ​កូន​បាន​ដឹង​ នូវ​មង្គល​ទាំង ៣៨ ប្រការ​ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង សូម​កូន​សិក្សា​មង្គលពិត​ប្រាកដ។

ចុច​លើបូតុង​ទាញ​យកខាង​ក្រោម​ដើម្បី​ទាញ​យក
(​សូម​ចូល​ទៅ​​ស្វែង​យល់​ពី​របៀប​ទាញ​យក​បើអ្ន​កមិន​ទាន់​អាច​ទាញ​យក​បាន)

ពត៌មានលំអិតសៀវភៅៈ
អ្នករៀបរៀង:​ មិនទាន់បញ្ជូល
អ្នកនិពន្ធ:​ មិនទាន់បញ្ជូល
ចំនួនទំព័រ: មិនទាន់បញ្ជូល
បោះពុម្ភដោយ: មិនទាន់បញ្ជូល
ភាសា: មិនទាន់បញ្ជូល
ISBN-10: មិនទាន់បញ្ជូល
ISBN-13: មិនទាន់បញ្ជូល
ទំហំសៀវភៅ: មិនទាន់បញ្ជូល 

0 យោបល់:

Post a Comment