Wednesday, December 9, 2015

គ្រប់ជាតិសាសន៍ សុទ្ធតែមានភាសិតរៀងខ្លួន។ ខ្មែរយើងក៏ដូចគ្នា ថែមទាំងមានច្រើនទៀតផង ប៉ុន្តែមិនសូវមានអ្នកចងក្រងទុក។ដោយការស្រាវជ្រាវរបស់យើងខ្ញុំ បានជួបប្រទះសុភាសិតសំខាន់ៗហើយមាននាមអ្នកនិពន្ធភាសិតច្បាស់លាស់ ក្នុងពេលដែលបោះពុម្ពជិតចប់ហើយនោះ ទើបបង្កើតឲ្យមានភាគពិសេសនេះឡើង ។
ក្នុងការបោះពុម្ពលើកទី១ នេះ ពុំបានសព្វគ្រប់ល្អតាមបំណងយើងខ្ញុំទេគឺ ៖

១-មាននៅខ្វះភាសិតច្រើនទៀត។

២- ភាសិតដែលមានហើយ រាវរកឈ្មោះអ្នកនិពន្ធ ពុំបានឃើញសព្វគ្រប់ពុំដឹងជាភាសិតរបស់លោកអ្នកណាខ្លះ ព្រោះបានជួបប្រទះ ច្រើនតែភាសិតអនាមិក។

ហេតុនេះហើយបើអស់លោក អ្នក នាង បានអាន ហើយបានស្គាល់ច្បាស់ជាភាសិត របស់លោក ឬស្គាល់ជារបស់អ្នកនិពន្ធណា សូមឲ្យដំណឹងមកយើងខ្ញុំផង ដើម្បីបាត់ការបោះពុម្ពលើកទី២ ឲ្យបានជាក់ស្ដែងល្អទុកជាសម្បត្តិប្រទេសជាតិទៅអនាគត។

យើងខ្ញុំរង់ចាំទទួលភាសិតប្លែកៗ ដែលមានអត្ថន័យយ៉ាងសំខាន់ៗទៀត ដោយសង្ឃឹមថា អស់លោកអ្នកនាង នឹងផ្ញើមកឲ្យយើងខ្ញុំចារិកទុកក្នុងសៀវភៅ (ប្រមូលភាសិត) ដែលទុកដូចជាឃ្លាំងនេះជាពុំខាន ។
ចុច​លើបូតុង​ទាញ​យកខាង​ក្រោម​ដើម្បី​ទាញ​យក
(​សូម​ចូល​ទៅ​​ស្វែង​យល់​ពី​របៀប​ទាញ​យក​បើអ្ន​កមិន​ទាន់​អាច​ទាញ​យក​បាន)

ពត៌មានលំអិតសៀវភៅៈ
អ្នករៀបរៀង:​ មិនទាន់បញ្ជូល
អ្នកនិពន្ធ:​ មិនទាន់បញ្ជូល
ចំនួនទំព័រ: មិនទាន់បញ្ជូល
បោះពុម្ភដោយ: មិនទាន់បញ្ជូល
ភាសា: មិនទាន់បញ្ជូល
ISBN-10: មិនទាន់បញ្ជូល
ISBN-13: មិនទាន់បញ្ជូល
ទំហំសៀវភៅ: មិនទាន់បញ្ជូល 

0 យោបល់:

Post a Comment