Tuesday, December 8, 2015

រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្រ្តកំពូលមួយនៅលីពិភពលោកដោយរៀបរាប់តាមរឿង​ពិតដែល​កើត​មាន​ឡើង​នៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់កាលពីប្រមាណជាង ១៧០០ឆ្នាំមកហើយ។នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរដោយឧកញ៉ានូកន​ ជាងកន្លះសតវត្សមកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាពផ្សេងៗដែរ ដោយ​ឡែកសៀវភៅសាមកុក ច្បាប់រៀបរៀងថ្មីនេះនៃរឿងសាមកុក ដែលយើងបាអធិប្បាយ​​ ផ្ដល់ការ​វិភាគបន្ថែមនៅក្នុង​នេះរួចជាស្រេច​ដើម្បីឲ្យជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅលើសាច់​រឿង ​​ដោយធ្វើការសង្ខេបឲ្យខ្លី ត្រង់​ចំណុចណាដែលមិន​សូវមានសារៈសំខាន់​និងពង្រីកបន្ថែមត្រង់​ចំណុចសំខាន់​ៗ ដើម្បីធ្វើឲ្យសាច់​រឿងកាន់​តែមានទម្ងន់​ ថែមទាំងមិនមាន​ឲ្យបាត់​ខ្លឹម​សារ​ចាស់​របស់​ខ្លួនបន្តិចឡីយ។

ប្រលោមលោក សាមកុក​ នឹងធ្វើឲ្យប្រិយមិត្តអ្នកអានបានស្គាល់រសជាតិ កើតរូបារ​ម្ម​ណ៍​ មើលដឹងខុសត្រូវល្អអាក្រក់​ការអធ្យាស្រ័យ ភាពសាហាវឃោរឃៅ កំពូលល្បិចកល ក្លាហាន អង់​អាច មោះមុត កំសាក ល្ងង់​ខ្លៅ សុខមនោរម្យ ទុក្ខសោកសង្រេង​ ញ័រន្ធត់​ តក់ស្លុត​ កណ្ដោចកណ្ដែង។​  សូមងាកមកមើលខ្លួនឯង​ មនុស្សម្នាជុំវិញ និងរបបសង្គមលើលោកក៏មិនខុសអ្វីពី វដ្តសង្សារ ដូចក្នុងរឿងសាមកុក (សាម=៣ កុក=បក្ស​ ពួក ក្រុម នគរ    សាមកុកគឺបក្សឬវត្ថុទាំង៣) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺជាធម្មជាតិ ធ្វើកម្មត្រូវទទួលផលកម្ម ដែល​ជា​ច្បាប់​ធម្មជាតិ​មិន​​អាច​ប្រកែក​បាន។សូមឲ្យប្រិយមិត្តទទួលបានប្រយោ​ជន៍ បញ្ញា ការកម្សាន្ដ និងធម្មពីការអាន សិក្សារឿង​សាមកុកច្បាប់​នេះបើទោះបីជាអានប៉ុន្មានដង​ប៉ុន្មានសា ក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់តែច្រើន ដើម្បីក្លាយជា​មនុស្ស​គួរ​ឲ្យ​រាប់​​អានគួរ​សេព​គប់​​កាន់​តែ​ខ្លាំង​យ៉ាង​នោះដែរ។

ចុច​លើបូតុង​ទាញ​យកខាង​ក្រោម​ដើម្បី​ទាញ​យក
(​សូម​ចូល​ទៅ​​ស្វែង​យល់​ពី​របៀប​ទាញ​យក​បើអ្ន​កមិន​ទាន់​អាច​ទាញ​យក​បាន)
ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០

ពត៌មានលំអិតសៀវភៅៈ
អ្នករៀបរៀង:​ មិនទាន់បញ្ជូល
អ្នកនិពន្ធ:​ មិនទាន់បញ្ជូល
ចំនួនទំព័រ: មិនទាន់បញ្ជូល
បោះពុម្ភដោយ: មិនទាន់បញ្ជូល
ភាសា: មិនទាន់បញ្ជូល
ISBN-10: មិនទាន់បញ្ជូល
ISBN-13: មិនទាន់បញ្ជូល
ទំហំសៀវភៅ: មិនទាន់បញ្ជូល 





0 យោបល់:

Post a Comment